ព្រះត្រៃបិដក ភាគ ៤៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ត្រូវ​លាភ​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ត្រូវ​លាភ​រួបរឹត​ហើយ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទៅកាន់​នរក​ ​តាំងនៅ​អស់​ ​១​ ​កប្ប​ ​មិន​អាច​អ្នកណា​ស្រោចស្រង់​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​អលាភ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​យស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​អយស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​សក្ការៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​អ​សក្ការៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដែល​ត្រូវ​សេចក្ដីប្រាថ្នា​លាមក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ត្រូវ​បាបមិត្ត​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ដែល​ត្រូវ​បាបមិត្ត​រួបរឹត​ហើយ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទៅកាន់​នរក​ ​តាំងនៅ​អស់​ ​១​ ​កប្ប​ ​មិន​អាច​អ្នកណា​ស្រោចស្រង់​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ត្រូវ​អសទ្ធម្ម​ទាំងឡាយ​ ​៨​ ​ប្រការ​នេះឯង​ ​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ត្រូវ​អសទ្ធម្ម​រួបរឹត​ហើយ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទៅកាន់​នរក​ ​តាំងនៅ​អស់​ ​១​ ​កប្ប​ ​មិន​អាច​អ្នកណា​ស្រោចស្រង់​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គ្រប​សង្កត់​ ​ញាំញី​នូវ​លាភ​ ​ដែល​កើតឡើង​ហើយ​ ​ជា​ការ​ប្រពៃ​ ​នូវ​អលាភ​ដែល​កើតឡើង​ហើយ​ ​នូវ​យស​ដែល​កើតឡើង​ហើយ​ ​នូវ​អយស​ ​ដែល​កើតឡើង​ហើយ​ ​នូវ​សក្ការៈ​ដែល​កើតឡើង​ហើយ​ ​នូវ​អ​សក្ការៈ​ដែល​កើតឡើង​ហើយ​ ​នូវ​សេចក្ដីប្រាថ្នា​លាមក​ ​ដែល​កើតឡើង​ហើយ​ ​គ្រប​សង្កត់​ ​ញាំញី​នូវ​បាបមិត្ត​ ​ដែល​កើតឡើង​ហើយ​។​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636854617753456404
ទៅកាន់ទំព័រ៖