ព្រះត្រៃបិដក ភាគ ៤៨

​ឃើញច្បាស់​នូវ​រូប​ទាំងឡាយ​ផង​ ​គប្បី​ឋិតនៅ​ជាមួយ​ ​គប្បី​ចរចា​ជាមួយ​ ​គប្បី​ដល់​នូវ​ការ​សាកច្ឆា​ ​ជាមួយនឹង​ទេវតា​ទាំងឡាយ​ផង​ ​ញាណទស្សនៈ​របស់​តថាគត​នេះ​ ​គប្បី​បរិសុទ្ធ​ក្រៃលែង​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យមួយ​ទៀត​ ​តថាគត​នោះ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ស្គាល់​ច្បាស់​នូវ​ពន្លឺផង​ ​ឃើញច្បាស់​នូវ​រូប​ទាំងឡាយ​ផង​ ​ក៏​ឋិតនៅ​ជាមួយ​ ​ចរចា​ជាមួយ​ ​ដល់​នូវ​ការ​សាកច្ឆា​ ​ជាមួយនឹង​ទេវតា​ទាំងឡាយ​នោះ​ផង​ ​តែ​មិន​ស្គាល់​នូវ​ទេវតា​ទាំងឡាយ​នោះ​ថា​ ​ទេវតា​ទាំងឡាយ​នេះ​ ​មក​អំពី​ទេវនិកាយ​ឯ​ណោះ​ៗ​ ​ដូច្នេះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ប្រសិនបើ​តថាគត​ស្គាល់​ច្បាស់​នូវ​ពន្លឺផង​ ​ឃើញច្បាស់​នូវ​រូប​ទាំងឡាយ​ផង​ ​ក៏​ឋិតនៅ​ជាមួយ​ ​ចរចា​ជាមួយ​ ​ដល់​នូវ​ការ​សាកច្ឆា​ ​ជាមួយនឹង​ទេវតា​ទាំងឡាយ​នោះ​ផង​ ​តថាគត​ស្គាល់​នូវ​ទេវតា​ទាំងឡាយ​នោះ​ថា​ ​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636854722073683179
ទៅកាន់ទំព័រ៖