ព្រះត្រៃបិដក ភាគ ៤៨
ទេវតាទាំងឡាយនេះ មកអំពីទេវនិកាយឯណោះៗ ដូច្នេះផង ញាណទស្សនៈរបស់តថាគតនោះ គប្បីបរិសុទ្ធក្រៃលែង យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សម័យខាងក្រោយមក តថាគតនោះឯង ជាអ្នកមិនមានសេចក្ដីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ស្គាល់ច្បាស់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង ក៏ឋិតនៅជាមួយ ចរចាជាមួយ ដល់នូវការសាកច្ឆា ជាមួយនឹងទេវតាទាំងនោះផង ស្គាល់នូវទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មកអំពីទេវនិកាយឯណោះៗ ដូច្នេះផង តែមិនស្គាល់នូវទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ ដោយផលកម្មនេះដូច្នេះផង ស្គាល់នូវទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ ដោយផលកម្មនេះ ដូច្នេះផង តែមិនស្គាល់ទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ ដូច្នេះផង ស្គាល់ទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ ដូច្នេះផង តែមិនស្គាល់ទេវតាទាំងនោះថា ទេវតាទាំងនេះ មានអាយុវែងយ៉ាងនេះ ឋិតនៅអស់កាលយូរយ៉ាងនេះ ដូច្នេះផង ស្គាល់ទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មានអាយុវែងយ៉ាងនេះ ឋិតនៅអស់កាលយូរយ៉ាងនេះ ដូច្នេះផង
ID: 636854722256933661
ទៅកាន់ទំព័រ៖