ព្រះត្រៃបិដក ភាគ ៤៨
តែមិនស្គាល់ទេវតាទាំងនោះថា អាត្មាអញ ធ្លាប់នៅជាមួយនឹងទេវតាទាំងឡាយនេះ ឬថា មិនធ្លាប់នៅជាមួយ ដូច្នេះផង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ប្រសិនបើ អាត្មាស្គាល់ច្បាស់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង ឋិតនៅជាមួយ ចរចាជាមួយ ដល់នូវការសាកច្ឆា ជាមួយនឹងទេវតាទាំងនោះផង គប្បីស្គាល់នូវទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មកអំពីទេវនិកាយឯណោះ ៗ ដូច្នេះផង គប្បីស្គាល់ទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ ដោយផលកម្មនេះ ដូច្នេះផង គប្បីស្គាល់ទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ ដូច្នេះផង គប្បីស្គាល់នូវទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មានអាយុវែងយ៉ាងនេះ ឋិតនៅអស់កាលយូរយ៉ាងនេះ ដូច្នេះផង គប្បីស្គាល់នូវទេវតាទាំងនោះថា អាត្មាអញ ធ្លាប់នៅជាមួយនឹងទេវតាទាំងឡាយ ឬថា មិនធ្លាប់នៅជាមួយទេ ដូច្នេះផង ញាណទស្សនៈរបស់តថាគតនេះ គប្បីបរិសុទ្ធក្រៃលែង យ៉ាងនេះ។
ID: 636854722435523876
ទៅកាន់ទំព័រ៖