ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ដទៃទៀត​ ​តថាគត​នោះ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ស្គាល់​ច្បាស់​នូវ​ពន្លឺផង​ ​ឃើញច្បាស់​នូវ​រូប​ទាំងឡាយ​ផង​ ​ឋិតនៅ​ជាមួយ​ ​ចរចា​ជាមួយ​ ​ដល់​នូវ​ការ​សាកច្ឆា​ ​ជាមួយនឹង​ទេវតា​ទាំងឡាយ​នោះ​ផង​ ​ស្គាល់​ទេវតា​ទាំងនោះ​ថា​ ​ទេវតា​ទាំងឡាយ​នេះ​ ​មក​អំពី​ទេវនិកាយ​ឯណោះ​ ​ៗ​ ​ដូច្នេះ​ផង​ ​ស្គាល់​ទេវតា​ទាំងឡាយ​នោះ​ថា​ ​ទេវតា​ទាំងឡាយ​នេះ​ ​ច្យុត​អំពី​ទីនេះ​ ​ទៅ​កើត​ក្នុង​ទីនោះ​ ​ដោយ​ផលកម្ម​នេះ​ ​ដូច្នេះ​ផង​ ​ស្គាល់​ទេវតា​ទាំងនោះ​ថា​ ​ទេវតា​ទាំងឡាយ​នេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​សោយសុខ​ទុក្ខ​យ៉ាងនេះ​ ​ដូច្នេះ​ផង​ ​ស្គាល់​ទេវតា​ទាំងនោះ​ថា​ ​ទេវតា​ទាំងឡាយ​នេះ​ ​មាន​អាយុវែង​យ៉ាងនេះ​ ​ឋិតនៅ​អស់​កាលយូរ​យ៉ាងនេះ​ ​ដូច្នេះ​ផង​ ​ស្គាល់​ទេវតា​ទាំងនោះ​ថា​ ​អាត្មាអញ​ ​ធ្លាប់​នៅជា​មួយ​នឹង​ទេវតា​ទាំងឡាយ​នោះ​ ​ឬថា​ ​មិនធ្លាប់​នៅជា​មួយ​ទេ​ ​ដូច្នេះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អធិ​ទេវ​ញ្ញាណ​ទស្សនៈ​ ​(​ការ​ដឹង​ ​និង​ការ​ឃើញ​ ​នូវ​ទេវតា​ដ៏​ក្រៃលែង​)​ ​របស់​តថាគត​ ​មា​នប​រិ​វដ្ដ​ ​៨​ ​ប្រការ​យ៉ាងនេះ​ ​មិន​បរិសុទ្ធ​ដរាបណា​ ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636854722615184151
ទៅកាន់ទំព័រ៖