ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គ្រប​សង្កត់​ ​ញាំញី​នូវ​លាភ​ ​ដែល​កើតឡើង​ហើយ​ ​គ្រប​សង្កត់​ ​ញាំញី​នូវ​អលាភ​ ​ដែល​កើតឡើង​ហើយ​ ​នូវ​យស​ដែល​កើតឡើង​ហើយ​ ​នូវ​អយស​ដែល​កើតឡើង​ហើយ​ ​នូវ​សក្ការៈ​ដែល​កើតឡើង​ហើយ​ ​នូវ​អ​សក្ការៈ​ដែល​កើតឡើង​ហើយ​ ​នូវ​សេចក្ដីប្រាថ្នា​លាមក​ ​ដែល​កើតឡើង​ហើយ​ ​តើ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ដូចម្ដេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​អាសវៈ​ទាំងឡាយ​ណា​ ​ជាស​ភាវៈ​ចង្អៀតចង្អល់​ ​រោលរាល​ ​កើតឡើង​ដល់​ភិក្ខុ​នោះ​ ​កាល​មិនបាន​គ្រប​សង្កត់​នូវ​លាភ​ ​ដែល​កើតឡើង​ហើយ​ ​អាសវៈ​ទាំងឡាយ​នោះ​ ​ជាស​ភាវៈ​ចង្អៀតចង្អល់​ ​រោលរាល​ ​រមែង​មិន​មានដល់​ភិក្ខុ​នោះ​ ​កាល​គ្រប​សង្កត់​នូវ​លាភ​ ​ដែល​កើតឡើង​ហើយ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​អាសវៈ​ទាំងឡាយ​ណា​ ​ជាស​ភាវៈ​ចង្អៀតចង្អល់​ ​រោលរាល​ ​គប្បី​កើតឡើង​ដល់​ភិក្ខុ​នោះ​ ​កាល​មិនបាន​គ្រប​សង្កត់​ ​នូវ​អលាភ​ ​ដែល​កើតឡើង​ហើយ​ ​នូវ​យស​ ​ដែល​កើតឡើង​ហើយ​ ​នូវ​អយស​ ​ដែល​កើតឡើង​ហើយ​ ​នូវ​សក្ការៈ​ ​ដែល​កើតឡើង​ហើយ​ ​នូវ​អ​សក្ការៈ​ ​ដែល​កើតឡើង​ហើយ​ ​នូវ​សេចក្ដីប្រាថ្នា​លាមក​ ​ដែល​កើតឡើង​ហើយ​ ​នូវ​បាបមិត្ត​ ​ដែល​កើតឡើង​ហើយ​ ​អាសវៈ​ទាំងឡាយ​នោះ​ ​ជាស​ភាវៈ​ចង្អៀតចង្អល់​ ​រោលរាល​ ​រមែង​មិន​មានដល់​ភិក្ខុ​នោះ​ ​កាល​គ្រប​សង្កត់​នូវ​បាបមិត្ត​ដែល​កើតឡើង​បាន​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636854617933256688
ទៅកាន់ទំព័រ៖