ព្រះត្រៃបិដក ភាគ ៤៨

 ​[​៧៧​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វន​ ​ជិត​ក្រុង​វេសាលី​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​ក្រុង​វេសាលី​ ​ដើម្បី​បិណ្ឌបាត​។​ ​លុះ​ទ្រង់​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​វេសាលី​ហើយ​ ​ត្រឡប់​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​ហើយ​ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​ចូរ​អ្នក​កាន់​យក​និសីទនៈ​ទៅ​ ​យើង​នឹង​ចូលទៅសម្រាក​ ​ក្នុង​វេលា​ថ្ងៃ​ ​ឯ​បា​វាល​ចេតិយ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយក៏​កាន់​និសីទនៈ​ទៅតាម​ខាងក្រោយ​ ​ៗ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទៅ​។​
 ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​ស្ដេច​ចូល​ទៅកាន់​បា​វាល​ចេតិយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែល​ព្រះ​អានន្ទ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ហើយ​ ​ក៏​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​ក្រុង​វេសាលី​ ​ជាទី​គួរ​ត្រេកអរ​ ​ឧទេន​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​គោតម​កចេតិយ​ ​ជាទី​គួរ​ត្រក​អរ​ ​ពហុ​បុត្ត​កចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​សត្តម្ព​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​សា​រន្ទទ​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​បា​វាល​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​។​ ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636854724291980059
ទៅកាន់ទំព័រ៖