ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​អានន្ទ​ ​ឥទ្ធិបាទ​ទាំង​ ​៤​ ​បើ​បុគ្គល​ណាមួយ​ ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បា​នដ​ម្កល់​ស៊ប់​ ​បាន​ប្រព្រឹត្ត​រឿយ​ ​ៗ​ ​បាន​សន្សំទុក​ ​បាន​ប្រារព្ធ​ល្អ​ហើយ​ ​ម្នាល​អានន្ទ​ ​បុគ្គល​នោះ​ ​ទោះបី​ប្រាថ្នា​ ​នឹង​គប្បី​ឋិតនៅ​អស់​ ​១​ ​អាយុកល្ប​ ​ឬ​លើស​ជាង​ ​១​ ​អាយុកល្ប​ក៏បាន​។​ ​ម្នាល​អានន្ទ​ ​ឯ​ឥទ្ធិបាទ​ទាំង​ ​៤​ ​តថាគត​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បា​នដ​ម្កល់​ស៊ប់​ ​បាន​ប្រព្រឹត្ត​រឿយ​ ​ៗ​ ​បាន​សន្សំទុក​ ​បាន​ប្រារព្ធ​ល្អ​ហើយ​ ​ម្នាល​អានន្ទ​ ​តថាគត​ ​បើ​ប្រាថ្នា​ ​គប្បី​ឋិតនៅ​អស់​ ​១​ ​អាយុកល្ប​ ​ឬ​លើស​ជាង​ ​១​ ​អាយុកល្ប​ក៏បាន​។​ ​ឯ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទុកជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​និមិត្ត​ជា​ឱឡារិក​ ​ទ្រង់​ធ្វើ​ឱភាស​ជា​ឱឡារិក​ ​យ៉ាងនេះ​ហើយ​ ​ក៏​មិន​អាច​នឹង​យល់​សេចក្ដីច្បាស់​លាស់​បាន​ ​មិនបាន​អារាធនា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឋិតនៅ​អស់​ ​១​ ​អាយុកល្ប​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​សុគត​ ​ឋិតនៅ​អស់​ ​១​ ​អាយុកល្ប​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្ដីសុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ពួក​ទេវតា​ ​និង​មនុស្ស​ដូច្នេះ​សោះ​ ​ព្រោះ​មារ​ ​ចូល​មក​ជ្រែក​គំនិត​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ ​ជា​គំរប់​ពីរ​ដង​ផង​។​ ​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636854724563355581
ទៅកាន់ទំព័រ៖