ព្រះត្រៃបិដក ភាគ ៤៨

លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​ចូរ​ទៅចុះ​ ​អ្នក​ចូរ​សំគាល់​នូវ​កាលដែល​គួរ​នឹង​ទៅ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​រួច​ក៏​ក្រោក​ចាក​អាសនៈ​ ​ហើយ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​អង្គុយ​ទៀប​គល់ឈើ​មួយ​ ​ជិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​
 ​គ្រានោះ​ ​កាលបើ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចៀសចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​មារ​មានចិត្ត​បាប​ ​ក៏បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បរិនិព្វាន​ក្នុង​កាល​ឥឡូវនេះ​ ​សូម​ព្រះ​សុគត​ ​បរិនិព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ជាកាលគួរនឹង​បរិនិព្វាន​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​វាចា​នេះ​ហើយ​ថា​ ​នែ​មារ​មានចិត្ត​បាប​ ​ពួក​ភិក្ខុ​ ​ជា​សាវក​របស់​តថាគត​ ​ដែល​ឈ្លាស​វាងវៃ​ ​ក្លៀវក្លា​ ​ដល់​នូវ​ការ​ក្សេម​ ​ចាក​យោ​គៈ​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដ៏​សមគួរ​ ​ប្រព្រឹត្ត​តាម​ធម៌​ ​បាន​រៀន​នូវ​វាទៈ​នៃ​អាចារ្យ​របស់​ខ្លួន​ហើយ​ ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ ​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636854725040732885
ទៅកាន់ទំព័រ៖