ព្រះត្រៃបិដក ភាគ ៤៨

​ពួក​ឧបាសក​ ​ជា​សាវក​ ​របស់​តថាគត​ ​មិនទាន់​មាន​ ​ដរាបណា​។​បេ​។​ ​ពួក​ឧបាសិកា​ ​ជា​សាវិកា​ ​របស់​តថាគត​ ​ដែល​ឈ្លាស​វាងវៃ​ ​ក្លៀវក្លា​ ​ដល់​នូវ​ការ​ក្សេម​ ​ចាក​យោ​គៈ​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដ៏​សមគួរ​ ​ប្រព្រឹត្ត​តាម​ធម៌​ ​បាន​រៀន​នូវ​វាទៈ​នៃ​អាចារ្យ​របស់​ខ្លួន​ហើយ​ ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ ​បាន​សង្កត់សង្កិន​នូវ​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ដែល​សង្កត់សង្កិន​ដោយ​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​សំដែងធម៌​ ​ប្រកបដោយ​បាដិហារ្យ​ ​នៅ​មិនទាន់​មាន​ ​ដរាបណា​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ពួក​ឧបាសិកា​ ​ជា​សាវិកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដែល​ឈ្លាស​វាងវៃ​ ​ក្លៀវក្លា​ ​ដល់​នូវ​ការ​ក្សេម​ ​ចាក​យោ​គៈ​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដ៏​សមគួរ​ ​ប្រព្រឹត្ត​តាម​ធម៌​ ​ទាំង​បាន​រៀន​នូវ​វាទៈ​ ​នៃ​អាចារ្យ​របស់​ខ្លួន​ហើយ​ ​ប្រាប់​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ហើយ​ ​ទាំង​សង្កត់សង្កិន​នូវ​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ដែល​សង្កត់សង្កិន​ដោយ​ល្អ​ ​តាម​ពាក្យ​ ​ដែល​សម​ហេតុ​ ​ហើយ​សំដែងធម៌​ ​ប្រកបដោយ​បាដិហារ្យ​បាន​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បរិនិព្វាន​ទៅ​ ​សូម​ព្រះ​សុគត​ ​បរិនិព្វាន​ទៅ​ ​
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636854725445396030
ទៅកាន់ទំព័រ៖