ព្រះត្រៃបិដក ភាគ ៤៨
ការចងចិត្តមនុស្ស ១ ពោលពាក្យជាទីស្រឡាញ់ ១ មិនបាច់ប្រើរនុកទ្វារផ្ទះឡើយ ការឲ្យទានទាំងឡាយនោះ ក៏មិនដល់នូវចំណិតក្នុងចំណែក ១៦ នៃមេត្តាចិត្ត ដែលបានអប់រំហើយ ដូចជារស្មីព្រះចន្ទ្រ និងពួកផ្កាយទាំងពួង បុគ្គលណា ជាអ្នកមានចំណែកនៃមេត្តាសមាធិចិត្ត ចំពោះពួកសត្វទាំងអស់ មិនបៀតបៀន មិនសម្លាប់ មិនធ្វើសេចក្តីវិនាសដល់សត្វដទៃដោយខ្លួនឯង មិនប្រើអ្នកដទៃ ឲ្យធ្វើសេចក្តីវិនាសដល់សត្វដទៃ វេរារបស់បុគ្គលនោះ មិនមានដោយហេតុណាមួយឡើយ។
[២] ម្នាលភិក្ខុទាំងឡាយ ហេតុ ៨ យ៉ាង បច្ច័យ ៨ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចំរើនបរិបូណ៌នូវបញ្ញាដែលខ្លួនបានហើយ។ ហេតុបច្ច័យ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនៅនឹងគ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ ជាគរុដ្ឋានិយបុគ្គល (បុគ្គលតាំងនៅក្នុងស្ថានដែលគួរគោរព)
ID: 636854612342896937
ទៅកាន់ទំព័រ៖