ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញីនូវលាភ ដែលកើតឡើងហើយ គ្របសង្កត់ ញាំញីនូវអលាភ ដែលកើតឡើងហើយ នូវយស ដែលកើតឡើងហើយ នូវអយស ដែលកើតឡើងហើយ នូវសក្ការៈ ដែលកើតឡើងហើយ នូវអសក្ការៈដែលកើតឡើងហើយ នូវសេចក្ដីប្រាថ្នាលាមក ដែលកើតឡើងហើយ នូវបាបមិត្ត ដែលកើតឡើងហើយ ព្រោះអាស្រ័យនូវអំណាចប្រយោជន៍នេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ គួរជាអ្នកគ្របសង្កត់ ញាំញីនូវលាភ ដែលកើតឡើងហើយ យើងទាំងឡាយ គួរជាអ្នកគ្របសង្កត់ ញាំញីនូវអលាភ ដែលកើតឡើងហើយ នូវយស ដែលកើតឡើងហើយ នូវអយស ដែលកើតឡើងហើយ នូវសក្ការៈ ដែលកើតឡើងហើយ នូវអសក្ការៈ ដែលកើតឡើងហើយ នូវសេចក្ដីប្រាថ្នាលាមក ដែលកើតឡើងហើយ នូវបាបមិត្ត ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះឯង។ បពិត្រព្រះឧត្ដរដ៏ចំរើន បណ្ដាបរិសទ្យទាំង ៤ ពួក គឺ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ធម្មបរិយាយនេះ មិនទាន់តាំងនៅក្នុងបរិសទ្យណាទេ បពិត្រលោកដ៏ចំរើន សូមព្រះឧត្ដរដ៏មានអាយុ កាន់យកនូវធម្មបរិយាយនេះ
ID: 636854618162289788
ទៅកាន់ទំព័រ៖