ព្រះត្រៃបិដក ភាគ ៤៨

​បុគ្គល​នោះ​ ​បាន​ចំ​រើ​នប​ឋ​វិ​សញ្ញា​ ​ឲ្យ​មាន​កំឡាំង​តិច​ ​ចំរើន​អាបោ​សញ្ញា​ ​ឲ្យ​មាន​កំឡាំង​ច្រើន​ ​បុគ្គល​នោះ​ ​រមែង​ធ្វើ​ផែនដី​នេះ​ ​ឲ្យ​កក្រើក​រំភើប​ ​ញាប់ញ័រ​បាន​ ​ម្នាល​អានន្ទ​ ​នេះ​ជាហេតុ​ ​ជា​បច្ច័យ​ ​ទី២​ ​ដែល​នាំឲ្យកើត​ការ​កក្រើក​ផែនដី​ ​ជា​យ៉ាង​ធំ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​កាលណា​ដែល​ព្រះពោធិសត្វ​ ​ច្យុត​ចាក​ពួក​ទេវតា​ ​ដែល​ឋិតនៅ​ក្នុង​ឋាន​តុសិត​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​យាងចុះ​កាន់​ព្រះ​មាតុ​ឧទរ​ ​ក្នុង​កាលនោះ​ ​ផែនដី​នេះ​ ​តែង​កក្រើក​រំភើប​ ​ញាប់ញ័រ​ ​ម្នាល​អានន្ទ​ ​នេះ​ជាហេតុ​ ​ជា​បច្ច័យ​ ​ទី៣​ ​ដែល​នាំឲ្យ​កក្រើក​ផែនដី​ ​ជា​យ៉ាង​ធំ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​កាលណា​ ​ដែល​ពោធិសត្វ​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​ទ្រង់​ប្រសូត​ចាក​ព្រះ​មាតុ​ឧទរ​ ​ក្នុង​កាលនោះ​ ​ផែនដី​នេះ​ ​តែង​កក្រើក​រំភើប​ ​ញាប់ញ័រ​ ​ម្នាល​អានន្ទ​ ​នេះ​ជាហេតុ​ ​ជា​បច្ច័យ​ ​ទី៤​ ​ដែល​នាំឲ្យ​កក្រើក​ផែនដី​ ​ជា​យ៉ាង​ធំ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​កាលណា​ ​ដែល​ព្រះ​តថាគត​ ​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​ក្នុង​កាលនោះ​ ​ផែនដី​នេះ​ ​តែង​កក្រើក​រំភើប​ ​ញាប់ញ័រ​ ​
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 636854726539028583
ទៅកាន់ទំព័រ៖