ព្រះត្រៃបិដក ភាគ ៤៨

​យមក​វគ្គ​


 [​៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ ​តែ​មិន​មាន​សីល​ទេ​ ​យ៉ាងនេះ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​មិន​បរិបូរ​ដោយ​អង្គ​នោះ​ ​ភិក្ខុ​នោះ​ ​គួរ​បំពេញ​អង្គ​នោះ​ ​ដោយ​បំណង​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​ឲ្យ​អាត្មាអញ​គប្បី​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ ​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​យ៉ាងនេះ​ ​ទើប​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​បរិបូរ​ដោយ​អង្គ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​តែ​មិនមែន​ជា​ពហុស្សូត​ទេ​ ​យ៉ាងនេះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិន​បរិបូរ​ដោយ​អង្គ​នោះ​ ​ភិក្ខុ​នោះ​ ​គួរ​បំពេញ​អង្គ​នោះ​ ​ដោយ​បំណង​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​ឲ្យ​អាត្មាអញ​គប្បី​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​ជា​ពហុស្សូត​ផង​ហើយ​ ​យ៉ាងនេះ​ ​ទើប​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​បរិបូរ​ដោយ​អង្គ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​ជា​ពហុស្សូត​ផង​ ​តែ​មិនមែន​ធម្មកថិក​ទេ​។​ ​បេ​។​ ​ជា​ធម្មកថិក​ផង​ ​តែ​មិនមែន​ជា​អ្នក​ចូល​ទៅកាន់​បរិសទ្យ​ទេ​។​បេ​។​ ​ជា​អ្នក​ចូល​ទៅកាន់​បរិសទ្យ​ផង​ ​តែ​មិនមែន​ជា​អ្នក​ក្លៀវក្លា​ខាង​សំដែងធម៌​កណ្ដាល​បរិសទ្យ​ទេ​។​បេ​។​ ​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636854727149123478
ទៅកាន់ទំព័រ៖