ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិកផង ជាអ្នកចូលទៅកាន់បរិសទ្យផង ជាអ្នកក្លៀវក្លា ខាងសំដែងធម៌កណ្ដាលបរិសទ្យផង ជាអ្នកបានតាមប្រាថ្នា បានដោយងាយ បានដោយស្រួល នូវឈានទាំង៤ ដែលជាធម៌អាស្រ័យនៅនឹងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នផង ហើយបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរដោយអង្គនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិបូរដោយធម៌ទាំង ៨ យ៉ាងនេះ ឈ្មោះថា ជាអ្នកបណ្ដុះសេចក្ដីជ្រះថ្លា ឲ្យកើតដោយគ្រប់គ្រាន់ផង ឈ្មោះថា ជាអ្នកបរិបូរដោយអាការៈ គឺចំណែកនៃសមណធម៌សព្វគ្រប់ផង។
[៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធា តែមិនមានសីលទេ យ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនបរិបូរដោយអង្គនោះ ភិក្ខុនោះ គួរបំពេញអង្គនោះ ដោយបំណងថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុជាអ្នកមានសទ្ធាផង
ID: 636854727533785479
ទៅកាន់ទំព័រ៖