ព្រះត្រៃបិដក ភាគ ៤៨
មានសីលផង យ៉ាងនេះ ទើបភិក្ខុនោះឈ្មោះថា បរិបូរដោយអង្គនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង តែមិនមែនជាពហុស្សូតទេ។បេ។ ជាពហុស្សូតផង តែមិនមែនជាធម្មកថិកទេ។បេ។ ជាធម្មកថិកផង តែមិនមែនជាអ្នកចូលទៅកាន់បរិសទ្យទេ។បេ។ ជាអ្នកចូលទៅកាន់បរិសទ្យផង តែមិនមែនជាអ្នកក្លៀវក្លាខាងសំដែងធម៌កណ្ដាលបរិសទ្យទេ។បេ។ ជាអ្នកក្លៀវក្លា ខាងសំដែងធម៌កណ្ដាលបរិសទ្យផង ជាអ្នកពាល់ត្រូវនូវពួកវិមោក្ខដ៏ល្អិត ជាអរូបជ្ឈានដែលកន្លងផុតនូវរូបជ្ឈាន ដោយនាមកាយផង តែមិនទាន់ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមិត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននៅឡើយ យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា មិនទាន់បរិបូរដោយអង្គនោះ ភិក្ខុនោះ គួរបំពេញអង្គនោះ ដោយបំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិកផង ជាអ្នកចូលទៅកាន់បរិសទ្យផង ជាអ្នកក្លៀវក្លា ខាងសំដែងធម៌កណ្ដាលបរិសទ្យផង ជាអ្នកពាល់ត្រូវនូវពួកវិមោក្ខដ៏ល្អិត ជាអរូបជ្ឈានដែលកន្លងផុតរូបជ្ឈាន ដោយនាមកាយផង
ID: 636854727723436327
ទៅកាន់ទំព័រ៖