ព្រះត្រៃបិដក ភាគ ៤៨

 ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ ​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​ជា​ពហុស្សូត​ផង​ ​ជា​ធម្មកថិក​ផង​ ​ជា​អ្នក​ចូល​ទៅកាន់​បរិសទ្យ​ផង​ ​ជា​អ្នក​ក្លៀវក្លា​ ​ខាង​សំដែងធម៌​កណ្ដាល​បរិសទ្យ​ផង​ ​ជា​អ្នក​ពាល់ត្រូវ​នូវ​ពួក​វិមោក្ខ​ដ៏​ល្អិត​ ​ជា​អរូបជ្ឈាន​ដែល​កន្លង​ផុត​នូវ​រូបជ្ឈាន​ ​ដោយ​នាមកាយ​ផង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​បេ​។​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​យ៉ាងនេះ​ ​ទើប​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​បរិបូរ​ដោយ​អង្គ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បរិបូរ​ដោយ​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ជា​អ្នក​បណ្ដុះ​សេចក្ដី​ជ្រះថ្លា​ ​ឲ្យ​កើត​ដោយ​គ្រប់គ្រាន់​ផង​ ​ឈ្មោះថា​ ​ជា​អ្នក​បរិបូរ​ដោយ​អាការៈ​ ​គឺ​ចំណែក​នៃ​សមណធម៌​សព្វគ្រប់​ផង​។​
 [​៨០​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​ក្នុង​គិញ្ជ​កាវស​ថៈ​ ​(​ប្រាសាទ​ឥដ្ឋ​)​ ​ជិត​នា​ទិ​ក​គ្រាម​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មរណស្សតិ​ ​ដែល​ភិក្ខុ​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​មានផល​ច្រើន​ ​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636854727910327016
ទៅកាន់ទំព័រ៖