ព្រះត្រៃបិដក ភាគ ៤៨
បពិត្រលោកដ៏ចំរើន សូមព្រះឧត្ដរដ៏មានអាយុ រៀនយកនូវធម្មបរិយាយនេះ បពិត្រលោកដ៏ចំរើន សូមព្រះឧត្ដរដ៏មានអាយុ ទ្រទ្រង់នូវធម្មបរិយាយនេះ បពិត្រលោកដ៏ចំរើន ធម្មបរិយាយនេះ ប្រកបដោយប្រយោជន៍ជាខាងដើមនៃមគ្គព្រហ្មចរិយធម៌។
[៩] ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើពោលតាមត្រឹមត្រូវ គប្បីពោលនូវនន្ទភិក្ខុ ថាជាកុលបុត្តដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើពោលតាមត្រឹមត្រូវ គប្បីពោលនូវនន្ទភិក្ខុថាជាអ្នកមានកម្លាំងកាយដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើពោលតាមត្រឹមត្រូវ គប្បីពោលនូវនន្ទភិក្ខុ ថាជាអ្នកគួរនាំមកនូវសេចក្ដីជ្រះថ្លាដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើពោលតាមត្រឹមត្រូវ គប្បីពោលនូវនន្ទភិក្ខុ ថាជាអ្នកមានរាគៈដ៏ក្លៀវក្លាដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ចាំបាច់ពោលទៅថ្វី ក្នុងទីដទៃ ថានន្ទភិក្ខុ គ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន ប្រកបរឿយៗ នូវការភ្ញាក់រលឹក ប្រកបដោយសតិ និងសម្បជញ្ញៈ ទើបនន្ទភិក្ខុអាចដើម្បីប្រព្រឹត្តនូវព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធបាន។
ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្រ្ទិយទាំងឡាយនោះ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើនន្ទភិក្ខុរមិលមើលទៅទិសខាងកើត លុះតែប្រមូលនូវហេតុទាំងអស់ ដោយចិត្ត
ID: 636854618427424953
ទៅកាន់ទំព័រ៖