ព្រះត្រៃបិដក ភាគ ៤៨

មាន​អានិសង្ស​ច្រើន​ ​ឈម​ចុះ​កាន់​អមតៈ​ ​មាន​អមតៈ​ជាទីបំផុត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​បាន​ចំរើន​មរណស្សតិ​ឬទេ​។​ ​
 កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​មួយ​រូប​ ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ចំរើន​មរណស្សតិ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​អ្នក​ចំរើន​មរណស្សតិ​ ​ដូចម្ដេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​អាត្មាអញ​ ​គប្បី​រស់នៅ​អស់​យប់​ ​និង​ថ្ងៃ​ ​អាត្មាអញ​ ​គប្បី​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អាត្មាអញ​ ​គប្បី​ធ្វើ​កិច្ចការ​ឲ្យបាន​ច្រើន​ ​(​ក្នុង​សាសនា​របស់​ព្រះអង្គ​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចំរើន​មរណស្សតិ​ ​យ៉ាងនេះ​។​ ​
 មាន​ភិក្ខុ​មួយ​រូប​ទៀត​ ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចំរើន​មរណស្សតិ​ដែរ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​អ្នក​ចំរើន​មរណស្សតិ​ដូចម្ដេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​អាត្មាអញ​ ​គប្បី​រស់នៅ​អស់​ ​១ថ្ងៃ​ ​អាត្មាអញ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អាត្មាអញ​ ​គប្បី​ធ្វើ​កិច្ចការ​ ​ឲ្យបាន​ច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចំរើន​មរណស្សតិ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636854728164121533
ទៅកាន់ទំព័រ៖