ព្រះត្រៃបិដក ភាគ ៤៨

ម្នាល​ភិក្ខុ​ ​ចុះ​អ្នក​ចំរើន​មរណស្សតិ​ ​ដូចម្ដេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​អាត្មាអញ​ ​គប្បី​រស់នៅ​បាន​ត្រឹម​ខណៈ​ឆាន់ចង្ហាន់​បិណ្ឌបាត​ពាក់កណ្ដាល​ ​អាត្មាអញ​ ​គប្បី​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អាត្មាអញ​ ​គប្បី​ធ្វើ​កិច្ចការ​ឲ្យបាន​ច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចំរើន​នូវ​មរណស្សតិ​យ៉ាងនេះ​។​ ​
 ​មាន​ភិក្ខុ​មួយ​រូប​ទៀត​ ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចំរើន​មរណស្សតិ​ដែរ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​អ្នក​ចំរើន​មរណស្សតិ​ ​ដូចម្ដេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​ឲ្យ​អាត្មាអញ​ ​គប្បី​រស់នៅ​បាន​ត្រឹម​ខណៈ​ ​ដែល​ទំពា​ពំនូត​បាយ​ ​៤​ ​ឬ​ ​៥​ ​ពំនូត​ ​លេប​ចូល​ទៅ​ ​អាត្មាអញ​ ​គប្បី​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អាត្មាអញ​ ​គប្បី​ធ្វើ​កិច្ចការ​ឲ្យបាន​ច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចំរើន​មរណស្សតិ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636854728610807082
ទៅកាន់ទំព័រ៖