ព្រះត្រៃបិដក ភាគ ៤៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ចំរើន​មរណស្សតិ​ ​ដោយ​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​ឲ្យ​អាត្មាអញ​ ​គប្បី​រស់នៅ​ត្រឹម​ខណៈ​ឆាន់ចង្ហាន់​បិណ្ឌបាត​ពាក់កណ្ដាល​ ​អាត្មាអញ​ ​គប្បី​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អាត្មាអញ​ ​គប្បី​ធ្វើ​កិច្ចការ​ឲ្យបាន​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ចំរើន​មរណស្សតិ​ដោយ​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​ឲ្យ​អាត្មាអញ​ ​គប្បី​រស់នៅ​ត្រឹម​ខណៈ​ ​ទំពា​ពំនូត​បាយ​ ​៤​ ​ឬ​ ​៥​ ​ពំនូត​ ​លេប​ចូល​ទៅ​ ​អាត្មាអញ​ ​គប្បី​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អាត្មាអញ​ ​គប្បី​ធ្វើ​កិច្ចការ​ឲ្យបាន​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងអម្បាល​នេះ​ ​ហៅថា​ ​មាន​សេចក្ដីប្រមាទ​នៅឡើយ​ ​ចំរើន​មរណស្សតិ​ ​ដើម្បី​ធ្វើឲ្យ​អស់​អាសវៈ​ទាំងឡាយ​ ​យឺតយូរ​ទេ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ចំរើន​មរណស្សតិ​ ​ដោយ​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​ឲ្យ​អាត្មាអញ​ ​គប្បី​រស់នៅ​ត្រឹម​ខណៈ​ទំពា​លេបបាយ​ ​១​ ​ពំនូត​ ​អាត្មាអញ​ ​គប្បី​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អាត្មាអញ​ ​គប្បី​ធ្វើ​កិច្ចការ​ឲ្យបាន​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ចំរើន​មរណស្សតិ​ ​ដោយ​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636854729276725170
ទៅកាន់ទំព័រ៖