ព្រះត្រៃបិដក ភាគ ៤៨
ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅត្រឹមខណៈ ដែលដកដង្ហើមចូល ហើយចេញ ឬដកដង្ហើមចេញ ហើយចូល អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអម្បាលនេះ ហៅថា មិនមានសេចក្ដីប្រមាទ ចំរើនមរណស្សតិ ដើម្បីឲ្យអស់អាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ ត្រូវសិក្សាយ៉ាងនេះថា ពួកយើងនឹងមិនមានសេចក្ដីប្រមាទ និងចំរើនមរណស្សតិ ដើម្បីធ្វើឲ្យអស់អាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះណ៎ា។
[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងគិញ្ជកាវសថៈ ជិតនាទិកគ្រាម។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា។បេ។ ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលភិក្ខុចំរើនហើយ សន្សំរឿយៗហើយ មានផលច្រើន មានអានិសង្សច្រើន ឈមចុះកាន់អមតៈ មានអមតៈជាទីបំផុត។
ID: 636854729500087945
ទៅកាន់ទំព័រ៖