ព្រះត្រៃបិដក ភាគ ៤៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ ​ភិក្ខុ​ពិចារណា​ដឹង​ ​យ៉ាងនេះ​ថា​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ណា​ ​នាំឲ្យ​អន្តរាយ​ដល់​អាត្មាអញ​ ​ដែល​ធ្វើ​មរណកាល​ ​ក្នុង​រាត្រី​ ​អកុសលធម៌​ដ៏​លាមក​ទាំងនោះ​ ​អាត្មាអញ​មិនទាន់​បាន​លះ​ហើយ​ ​មិន​មាន​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​ជា​អ្នក​សិក្សា​រឿយ​ៗ​ ​ទាំងថ្ងៃទាំងយប់​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ដោយ​បីតិ​ ​និង​បាមោជ្ជ​នោះ​ចុះ​។​
 មួយទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កាលបើ​យប់​កន្លងទៅ​ហើយ​ ​ថ្ងៃ​មកដល់​វិញ​ ​តែង​ពិចារណា​ដូច្នេះ​ថា​ ​ហេតុ​នៃ​សេចក្ដីស្លាប់​ ​របស់​អាត្មាអញ​ ​មាន​ច្រើន​ ​ណាស់​តើ​ ​(​ជួនជា​)​ ​ពស់​ចឹក​អាត្មាអញ​ក្ដី​ ​ខ្ទួយ​ទិច​អាត្មាអញ​ក្ដី​ ​ក្អែបខាំ​អាត្មាអញ​ក្ដី​ ​អាត្មាអញ​នឹង​ស្លាប់​ ​អន្ដរា​យ​នោះ​ ​នឹង​មានដល់​អាត្មាអញ​ ​ព្រោះហេតុតែ​ពស់​ចឹក​ជាដើម​នោះ​ ​(​ឬមួយ​)​ ​អាត្មាអញ​ ​ភ្លាត់​ដួល​ក្ដី​ ​ភត្ត​ដែល​អាត្មាអញ​ ​បរិភោគ​ហើយ​ ​ហល់​ក្ដី​ ​ប្រមាត់​របស់​អាត្មាអញ​កម្រើក​ក្ដី​ ​ស្លេស្ម​របស់​អាត្មាអញ​ ​កម្រើក​ក្ដី​ ​កង​ខ្យល់​ដូច​សស្រ្ដា​វុធ​របស់​អាត្មាអញ​កម្រើក​ក្ដី​ ​ពួក​មនុស្ស​ព្យាយាម​សម្លាប់​អាត្មាអញ​ក្ដី​ ​ពួក​អមនុស្ស​ព្យាយាម​ ​សម្លាប់​អាត្មាអញ​ក្ដី​ ​អាត្មាអញ​នឹង​ស្លាប់​ ​អន្តរាយ​នោះ​ ​នឹង​មានដល់​អាត្មាអញ​ ​ព្រោះហេតុតែ​ភ្លាត់​ដួល​ជាដើម​នោះ​ ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636854730611971542
ទៅកាន់ទំព័រ៖