ព្រះត្រៃបិដក ភាគ ៤៨
ទើបនន្ទភិក្ខុ រមិលមើលនូវទិសខាងកើត ដោយគំនិតថា អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែលកំពុងរមិលមើលទិសខាងកើតយ៉ាងនេះ។ ព្រោះហេតុនោះ ក្នុងសាសនានេះ នន្ទភិក្ខុ ទើបឈ្មោះថា ជាអ្នកមានសេចក្ដីដឹងខ្លួន ក្នុងការគ្រប់គ្រងទ្វារនោះ។ ម្នាលភិក្ខុទាំងឡាយ បើនន្ទភិក្ខុរមិលមើលទិសខាងលិច រមិលមើលទិសខាងជើង រមិលមើលទិសខាងត្បូង ងើយមើលទៅទិសខាងលើ ឱនមើលទិសខាងក្រោម ងាកមើលទៅទិសជាលំដាប់ លុះតែប្រមូលនូវហេតុទាំងអស់ដោយចិត្ត ទើបនន្ទភិក្ខុងាកមើលនូវទិសជាលំដាប់ ដោយគំនិតថា អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែលកំពុងងាកមើលទិសជាលំដាប់។ ព្រោះហេតុនោះ ក្នុងសាសនានេះ នន្ទភិក្ខុ ទើបឈ្មោះថា ជាអ្នកមានសេចក្ដីដឹងខ្លួន ក្នុងការគ្រប់គ្រងទ្វារយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុ មានឥន្រ្ទិយគ្រប់គ្រងហើយ យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុស្គាល់ប្រមាណក្នុងភោជននោះ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ នន្ទភិក្ខុពិចារណា ដោយឧបាយហើយ ទើបបរិភោគ នូវអាហារ មិនមែនដើម្បីលេង
ID: 636854618661938366
ទៅកាន់ទំព័រ៖