ព្រះត្រៃបិដក ភាគ ៤៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ពិចារណា​ថា​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ណា​ ​នាំឲ្យ​អន្តរាយ​ដល់​អាត្មាអញ​ ​ដែល​ធ្វើ​មរណកាល​ក្នុង​វេលា​ថ្ងៃ​ ​អកុសលធម៌​ដ៏​លាមក​ទាំងនោះ​ ​អាត្មាអញ​មិនទាន់​បាន​លះបង់​ហើយ​ ​មាន​ដែរ​ឬទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ ​ភិក្ខុ​ពិចារណា​ដឹង​ ​យ៉ាងនេះ​ថា​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ណា​ ​នាំឲ្យ​អន្តរាយ​ដល់​អាត្មាអញ​ ​ដែល​ធ្វើ​មរណកាល​ ​ក្នុង​វេលា​ថ្ងៃ​ ​អកុសលធម៌​ដ៏​លាមក​ទាំងនោះ​ ​អាត្មាអញ​មិនទាន់​បាន​លះ​នៅឡើយ​ ​នៅ​មាន​មែន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ធ្វើ​ឆន្ទៈ​ផង​ ​សេចក្ដីព្យាយាម​ផង​ ​ឧស្សាហៈ​ផង​ ​សេចក្ដី​ខ្នះខ្នែង​ផង​ ​សេចក្ដី​មិន​រួញរា​ផង​ ​សតិ​ផង​ ​សម្បជញ្ញៈ​ផង​ ​ឲ្យ​ខ្លាំង​ ​ដើម្បីនឹង​លះ​អកុសលធម៌​ដ៏​លាមក​ទាំងនោះ​ចេញ​ឲ្យឆាប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុគ្គល​មាន​សំពត់​ឆេះ​ក្ដី​ ​មាន​ក្បាល​ឆេះ​ក្ដី​ ​ត្រូវ​ធ្វើ​ឆន្ទៈ​ផង​ ​សេចក្ដីព្យាយាម​ផង​ ​ឧស្សាហៈ​ផង​ ​សេចក្ដី​ខ្នះខ្នែង​ផង​ ​សេចក្ដី​មិន​រួញរា​ផង​ ​សតិ​ផង​ ​សម្បជញ្ញៈ​ផង​ ​ឲ្យ​ខ្លាំង​ ​ដើម្បីនឹង​លត់​សំពត់​ ​ឬ​ក្បាល​នោះ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ធ្វើ​ឆន្ទៈ​ផង​ ​សេចក្ដីព្យាយាម​ផង​ ​ឧស្សាហៈ​ផង​ ​សេចក្ដី​ខ្នះខ្នែង​ផង​ ​សេចក្ដី​មិន​រួញរា​ផង​ ​សតិ​ផង​ ​សម្បជញ្ញៈ​ផង​ ​ឲ្យ​ខ្លាំង​ ​ដើម្បីនឹង​លះ​អកុសលធម៌​ដ៏​លាមក​ទាំងនោះ​ចេញ​ឲ្យឆាប់​ ​យ៉ាងនោះ​ដែរ​ ​
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636854730797502153
ទៅកាន់ទំព័រ៖