ព្រះត្រៃបិដក ភាគ ៤៨

​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ ​នាំមក​នូវ​សេចក្ដីសុខ​ ​ក្នុង​លោក​ទាំងពីរ​ ​ដែល​ព្រះសម្ពុទ្ធ​ទ្រង់ព្រះ​នាម​ថា​សច្ចៈ​ ​ទ្រង់​សំដែង​ហើយ​ ​ដល់​កុលបុត្ត​អ្នកមាន​សទ្ធា​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​មួយទៀត​ ​ការ​បរិច្ចាគ​ ​និង​បុណ្យ​ដ៏​សេស​នេះ​ ​តែង​ចម្រើន​ដល់​ពួក​គ្រហស្ថ​ ​ដើម្បី​សេចក្ដីចម្រើន​ ​និង​ប្រយោជន៍​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ដើម្បី​សេចក្ដីសុខ​ ​ក្នុង​លោកខាងមុខ​ផង​ ​យ៉ាងនេះ​។​

 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្បទា​នេះ​ ​មាន៨​ ​យ៉ាង​។​ ​៨​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ឧដ្ឋាន​សម្បទា​ ​១​ ​អារក្ខ​សម្បទា​ ​១​ ​កល្យាណមិត្ត​តា​ ​១​ ​សមជីវិតា​ ​១​ ​សទ្ធាសម្បទា​ ​១​ ​សីលសម្បទា​ ​១​ ​ចាគ​សម្បទា​ ​១​ ​បញ្ញាសម្បទា​ ​១​។​
 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឧដ្ឋាន​សម្បទា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ ​ក្នុង​លោក​នេះ​ ​ចិញ្ចឹមជីវិត​ដោយ​ខំធ្វើការ​ងារ​ ​ទោះបី​ធ្វើស្រែ​ចម្ការ​ក្ដី​ ​ជំនួញ​ក្ដី​ ​រក្សា​គោ​ក្ដី​ ​ធ្វើ​សេនា​យោធា​ក្ដី​ ​ធ្វើជា​រាជបុរស​ក្ដី​ ​ចេះ​សិល្បៈ​ណាមួយ​ក្ដី​ ​ជា​អ្នក​ឈ្លាស​ក្នុង​អំ​ពើ​នោះ​ៗ​ ​មិន​ខ្ជិលច្រអូស​ ​បរិបូណ៌​ដោយ​ការ​លៃលក​ ​មាន​ល្បិច​ក្នុង​ការនោះ​ថា​ ​គួរ​ធ្វើ​ ​គួរ​ចាត់ចែង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឧដ្ឋាន​សម្បទា​។​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636854731301820999
ទៅកាន់ទំព័រ៖