ព្រះត្រៃបិដក ភាគ ៤៨

​សិក្សា​រឿយ​ ​ៗ​ ​នូវ​សីលសម្បទា​ ​នឹង​ពួក​បុគ្គល​ ​ជា​អ្នកមានសីល​បរិបូណ៌​ ​តាម​សមគួរ​ ​សិក្សា​រឿយ​ៗ​ ​នូវ​ចាគ​សម្បទា​ ​នឹង​ពួក​អ្នកមាន​ចាគៈ​បរិបូណ៌​ ​តាម​សមគួរ​ ​សិក្សា​រឿយ​ៗ​ ​នូវ​បញ្ញាសម្បទា​ ​នឹង​ពួក​បុគ្គល​អ្នកមាន​បញ្ញា​បរិបូណ៌​ ​តាម​សមគួរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កល្យាណមិត្ត​តា​។​ ​
 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សមជីវិតា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ ​ក្នុង​លោក​នេះ​ ​ស្គាល់​សេចក្ដី​ចំរើន​ភោគៈ​ទាំងឡាយ​ផង​ ​ស្គាល់​សេចក្ដី​សាបសូន្យ​ភោគៈ​ ​ទាំងឡាយ​ផង​ ​ហើយ​ចិញ្ចឹមជីវិត​តាម​សមគួរ​ ​មិន​ទូលាយ​ពេក​ ​មិន​ក្បិតក្បៀត​ពេក​ ​ដោយ​បំណង​យ៉ាងនេះ​ថា​ ​សេចក្ដី​ចំរើន​របស់​អាត្មាអញ​ ​នឹង​គ្រប​សង្កត់​សេចក្ដីវិនាស​បាន​ ​ឯ​សេចក្ដីវិនាស​របស់​អាត្មាអញ​ ​នឹង​មិន​គ្រប​សង្កត់​សេចក្ដី​ចំរើន​យ៉ាងនេះ​បានទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​អ្នក​ថ្លឹង​ក្ដី​ ​សិស្សរបស់​អ្នក​ថ្លឹង​ក្ដី​ ​លើក​ជញ្ជីង​ឡើង​ ​ហើយ​ដឹង​ថា​ស្រាល​ ​ព្រោះ​ ​(​ខ្វះ​)​ ​ប៉ុណ្ណេះ​ ​ឬ​ធ្ងន់​ ​ព្រោះ​ ​(​លើស​)​ ​ប៉ុណ្ណេះ​ ​យ៉ាងណាមិញ
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636854732264736074
ទៅកាន់ទំព័រ៖