ព្រះត្រៃបិដក ភាគ ៤៨

​ជា​ដំណើរ​អាច​យល់​សេចក្ដី​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បញ្ញាសម្បទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​នេះ​សម្បទា​ ​ទាំង​ ​៨​ ​យ៉ាង​។​
​បុគ្គល​អ្នក​ប្រឹងប្រែង​ ​មាន​វិធានការ​ ​មិន​បណ្ដែតបណ្ដោយ​ក្នុង​ការងារ​ទាំងឡាយ​ ​តែង​ចិញ្ចឹមជីវិត​ស្មើ​ ​រក្សាទ្រព្យ​ដែល​ខ្លួន​រកបាន​មក​ ​មាន​សទ្ធា​ ​បរិបូណ៌​ដោយ​សីល​ ​ឈ្លាស​ក្នុង​សំដី​ ​លះ​ចោល​សេចក្ដី​កំណាញ់​ ​ជំរះ​នូវ​ផ្លូវ​សម្រាប់​ទៅកាន់​លោកខាងមុខ​ ​ឲ្យ​មាន​សួស្ដី​ជានិច្ច​ ​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ ​នាំមក​នូវ​សេចក្ដីសុខ​ ​ក្នុង​លោក​ទាំងពីរ​ ​ដែល​ព្រះសម្ពុទ្ធ​ទ្រង់ព្រះ​នាម​ថា​សច្ចៈ​ ​ទ្រង់​សំដែង​ហើយ​ ​ដល់​កុលបុត្ត​អ្នកមាន​សទ្ធា​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​មួយទៀត​ ​ការ​បរិច្ចាគ​ ​និង​បុណ្យ​ដ៏​សេស​នេះ​ ​តែង​ចម្រើន​ដល់​ពួក​គ្រហស្ថ​ ​ដើម្បី​សេចក្ដីចម្រើន​ ​និង​ប្រយោជន៍​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ដើម្បី​សេចក្ដីសុខ​ក្នុង​លោកខាងមុខ​ផង​ ​យ៉ាងនេះ​។​

 ​[​៨៤​]​ ​ក្នុង​ទីនោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​ថេរ​វាចា​នឹង​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ដ៏​មាន​អាយុ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ថេរ​វាចា​ ​របស់​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​។​ ​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636854733098503763
ទៅកាន់ទំព័រ៖