ព្រះត្រៃបិដក ភាគ ៤៨
ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចាដូច្នេះថា ម្នាលលោកដ៏មានអាយុទាំងឡាយ បុគ្គល ៨ ពួកនេះ មានពាសក្នុងលោក។ ៨ ពួក តើដូចម្ដេចខ្លះ។
ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភក៏មិនកើតឡើង ភិក្ខុនោះ ក៏ក្រៀមក្រំ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំ កន្ទក់កន្ទេញ ដល់នូវសេចក្ដីវង្វេង ព្រោះតែឥតលាភនោះ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នាដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ តែជាអ្នកឥតលាភផង ក្រៀមក្រំផង ខ្សឹកខ្សួលផង ឃ្លាតចាកព្រះសទ្ធម្មផង។
ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភក៏កើតឡើង ភិក្ខុនោះ ក៏ស្រវឹង ងេងងោង ដល់នូវសេចក្ដីប្រមាទ ព្រោះតែលាភនោះ
ID: 636854733382009979
ទៅកាន់ទំព័រ៖