ព្រះត្រៃបិដក ភាគ ៤៨

មិនមែន​ដើម្បី​ស្រវឹង​ ​មិនមែន​ដើម្បី​តាក់តែង​រាងកាយ​ ​មិនមែន​ដើម្បី​ផូរផង់​ ​គ្រាន់តែ​ឲ្យ​តាំងនៅ​នៃ​កាយ​នេះ​ ​ដើម្បី​ញុំាង​ជីវិតិន្ទ្រិយ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បី​បំបាត់​បង់​នូវ​សេចក្តី​លំបាក​ ​ដើម្បី​អនុគ្រោះ​ដល់​ព្រហ្មចារ្យ​ ​អាត្មាអញ​ ​នឹង​កំចាត់​បង់​នូវ​វេទនា​ចាស់​ផង​ ​ញុំាង​វេទនា​ថ្មី​ ​មិន​ឲ្យ​កើតឡើង​បាន​ផង​ ​ការប្រព្រឹត្តិ​ទៅ​នៃ​ឥរិយាបថ​ក្ដី​ ​ការ​មិន​មានទោស​ក្ដី​ ​ការ​នៅ​សប្បាយ​ក្ដី​ ​នឹង​មានដល់​អាត្មាអញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​នន្ទ​ភិក្ខុ​ស្គាល់ប្រមាណ​ក្នុង​ភោជន​ ​យ៉ាងនេះ​ឯង​។​
 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​នន្ទ​ភិក្ខុ​ប្រកប​រឿយ​ ​ៗ​ ​ក្នុង​ការ​ភ្ញាក់​រលឹក​នោះ​ ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​នន្ទ​ភិក្ខុ​ ​ជម្រះចិត្ត​ចាក​អា​វរ​ណី​យ​ធម៌​ ​ដោយ​ការ​ចង្ក្រម​ន៍​ ​ដោយ​ការ​អង្គុយ​អស់​មួយថ្ងៃ​ ​ជម្រះចិត្ត​ចាក​អា​វរ​ណី​យ​ធម៌​ ​ដោយ​ការ​ចង្រ្កម​ន៍​ ​ដោយ​ការ​អង្គុយ​អស់​បឋមយាម​នៃ​រាត្រី​ ​សម្រេច​នូវ​សីហ​សេយ្យ​ ​ដោយ​ផ្អៀង​ទៅ​ខាងស្ដាំ​ ​តំ​រួត​ជើង​ដោយ​ជើង​ ​ជា​អ្នកមាន​សតិសម្បជញ្ញៈ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ឧដ្ឋានសញ្ញា​ ​អស់​មជ្ឈិមយាម​នៃ​រាត្រី​ ​ហើយ​ក្រោក​ឡើង​ ​ជម្រះចិត្ត​ចាក​អា​វរ​ណី​យ​ធម៌​ ​ដោយ​ការ​ចង្រ្កម​ន៍​ ​ដោយ​ការ​អង្គុយ​ ​អស់​បច្ឆិមយាម​នៃ​រាត្រី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​នន្ទ​ភិក្ខុ​ប្រកប​រឿយ​ ​ៗ​ ​ក្នុង​ការ​ភ្ញាក់​រលឹក​ ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636854618927323545
ទៅកាន់ទំព័រ៖