ព្រះត្រៃបិដក ភាគ ៤៨

​ភិក្ខុ​នោះ​ ​មិន​ប្រឹងប្រែង​ ​មិន​ខ្វល់ខ្វាយ​ ​មិន​ព្យាយាម​ ​ដើម្បី​លាភ​ហើយ​ ​លាភ​ក៏​កើតឡើង​ ​ភិក្ខុ​នោះ​ ​ក៏​ស្រវឹង​ ​ងេងងោង​ ​ដល់​នូវ​សេចក្ដីប្រមាទ​ ​ព្រោះតែ​លាភ​នោះ​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​អ្នកមាន​សេចក្ដីប្រាថ្នា​ ​ដើម្បី​លាភ​ ​តែ​មិន​ប្រឹងប្រែង​ ​មិន​ខ្វល់ខ្វាយ​ ​មិន​ព្យាយាម​ ​ដើម្បី​លាភ​ ​ជា​អ្នកមាន​លាភ​ផង​ ​ស្រវឹង​ផង​ ​ងេងងោង​ផង​ ​ឃ្លាតចាក​ព្រះ​សទ្ធម្ម​ផង​។​ ​
 ​ម្នាល​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ជា​អ្នក​ស្ងាត់​កាយ​ ​តែ​ប្រព្រឹត្ត​មិន​ជាប់លាប់​ ​សេចក្ដីប្រាថ្នា​ដើម្បី​លាភ​ ​កើតឡើង​ ​ភិក្ខុ​នោះ​ ​ប្រឹងប្រែង​ ​ខ្វល់ខ្វាយ​ ​ព្យាយាម​ ​ដើម្បី​លាភ​ ​កាល​ភិក្ខុ​នោះ​ ​ប្រឹងប្រែង​ ​ខ្វល់ខ្វាយ​ ​ព្យាយាម​ ​ដើម្បី​លាភ​ហើយ​ ​លាភ​ក៏​មិនកើត​ឡើង​ ​ភិក្ខុ​នោះ​ ​ក៏​មិន​ក្រៀមក្រំ​ ​មិន​លំបាក​ ​មិន​ខ្សឹកខ្សួល​ ​មិន​គក់​ទ្រូង​យំ​ ​កន្ទក់កន្ទេញ​ ​មិនដល់​នូវ​សេចក្ដី​វង្វេង​ ​ព្រោះតែ​ឥត​លាភ​នោះ​ទេ​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​អ្នកមាន​សេចក្ដីប្រាថ្នា​ ​ដើម្បី​លាភ​ ​ប្រឹងប្រែង​ ​ខ្វល់ខ្វាយ​ ​ព្យាយាម​ ​ដើម្បី​លាភ​ ​ជា​អ្នក​ឥត​លាភ​ផង​ ​មិន​ក្រៀមក្រំ​ផង​ ​មិន​ខ្សឹកខ្សួល​ផង​ ​មិន​ឃ្លាតចាក​ព្រះ​សទ្ធម្ម​ផង​។​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636854734312213183
ទៅកាន់ទំព័រ៖