ព្រះត្រៃបិដក ភាគ ៤៨

 [​៨៥​]​ ​ក្នុង​ទីនោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​ថេរ​វាចា​នឹង​ពួក​ភិក្ខុ​ថា​។​បេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​បរិបូណ៌​ដោយ​ធម៌​ ​៦​ ​យ៉ាង​ ​គួរ​ដល់​ខ្លួន​ ​(​ផង​)​ ​គួរ​ដល់​ពួក​ ​ជន​ដទៃ​ ​(​ផង​)​។​ ​៦​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ចុះចិត្ត​ក្នុង​កងធម៌​ ​ជាកុសល​ដោយ​ឆាប់​ ​១​ ​ជា​អ្នកចាំ​កងធម៌​ ​ដែល​ខ្លួន​ស្ដាប់​ហើយ​ ​១​ ​ជា​អ្នក​រំពឹង​នូវ​សេចក្ដី​នៃ​កងធម៌​ ​ដែល​ខ្លួន​ចាំ​ហើយ​ ​១​ ​ជា​អ្នក​យល់​អត្ថ​ ​យល់​ធម៌​ ​ហើយ​ប្រតិបត្តិ​ធម៌​សមគួរ​តាម​ធម៌​ ​១​ ​ជា​អ្នកមាន​សំដី​ពីរោះ​ ​មាន​សំឡេង​ពីរោះ​ ​ប្រកបដោយ​វាចា​ ​របស់​អ្នកក្រុង​ ​ជា​វាចា​ក្បោះក្បាយ​ ​មិន​រអាក់​អួល​ ​អាច​បំភ្លឺ​សេចក្ដី​ឲ្យ​បុគ្គល​ដទៃ​ដឹង​ច្បាស់​ ​១​ ​ជា​អ្នក​សំដែងធម៌​ ​ពន្យល់​ ​ណែនាំ​ ​ឲ្យ​ពួក​សព្រហ្មចារី​ ​យល់​ប្រយោជន៍​ ​ក្នុង​បច្ចុប្បន្ន​ ​និង​បរលោក​ ​ឲ្យ​ជឿជាក់​ក្នុង​កុសលធម៌​ ​ឲ្យ​រីករាយ​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​បរិបូណ៌​ដោយ​ធម៌​ទាំង​ ​៦យ៉ាងនេះ​ ​គួរ​ដល់​ខ្លួនឯង​ ​(​ផង​)​ ​គួរ​ដល់​ពួក​ជន​ដទៃ​ ​(​ផង​)​។​
 [​៨៦​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​បរិបូណ៌​ដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គួរ​ដល់​ខ្លួនឯង​ ​(​ផង​)​ ​គួរ​ដល់​ពួក​ជន​ដទៃ​ ​(​ផង​)​។​ ​៥​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636854734973020979
ទៅកាន់ទំព័រ៖