ព្រះត្រៃបិដក ភាគ ៤៨
ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនជាអ្នកចុះចិត្តក្នុងកងកុសលធម៌ដោយឆាប់ តែជាអ្នកចាំកងធម៌ ដែលខ្លួនស្ដាប់ហើយ ១ ជាអ្នករំពឹងសេចក្ដីនៃកងធម៌ ដែលខ្លួនចាំហើយ ១ ជាអ្នកយល់អត្ថ យល់ធម៌ ហើយប្រតិបត្តិធម៌សមគួរតាមធម៌ ១ ជាអ្នកមានសំដីពីរោះ ១។បេ។ ជាអ្នកសំដែងធម៌ ពន្យល់ ណែនាំ ឲ្យពួក។បេ។ របស់សព្រហ្មចារីទាំងឡាយ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ទាំង ៥យ៉ាងនេះ គួរដល់ខ្លួនឯង (ផង) គួរដល់ពួកជនដទៃ (ផង)។
[៨៧] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៤ យ៉ាង គួរដល់ខ្លួនឯង តែមិនគួរដល់ពួកជនដទៃឡើយ។ ៤ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចុះចិត្តក្នុងកងកុសលធម៌ ដោយឆាប់ផង ចាំកងធម៌ ដែលខ្លួនស្ដាប់ហើយផង ១ ជាអ្នករំពឹងសេចក្ដីនៃកងធម៌ ដែលខ្លួនចាំហើយផង យល់អត្ថ យល់ធម៌ ហើយប្រតិបត្តិធម៌សមគួរតាមធម៌ផង ១ តែជាអ្នកមិនមានសំដីពីរោះ ១។បេ។ ជាអ្នកមិនសំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់សព្រហ្មចារី ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៤យ៉ាងនេះ គួរដល់ខ្លួនឯង តែមិនគួរដល់ជនដទៃឡើយ។
ID: 636854735153091279
ទៅកាន់ទំព័រ៖