ព្រះត្រៃបិដក ភាគ ៤៨
[៨៨] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៤ យ៉ាង គួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។ ៤ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចុះចិត្តក្នុងកងកុសលធម៌ ដោយឆាប់ផង ចាំកងធម៌ ដែលខ្លួនស្ដាប់ហើយផង ១ មិនរំពឹងសេចក្ដីនៃកងធម៌ ដែលខ្លួនចាំហើយផង យល់អត្ថ យល់ធម៌ ហើយមិនប្រតិបត្តិធម៌សមគួរតាមធម៌ផង ១ មានសំដីពីរោះ ១។បេ។ សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ទាំង ៤យ៉ាងនេះ គួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។
[៨៩] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ ដោយធម៌ ៣ យ៉ាង គួរដល់ខ្លួនឯង តែមិនគួរដល់ពួកជនដទៃឡើយ។ ៣ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនចុះចិត្តក្នុងកងកុសលធម៌ ដោយឆាប់ផង ជាអ្នកចាំកងធម៌ ដែលខ្លួនស្ដាប់ហើយផង ជាអ្នករំពឹងសេចក្ដីកងធម៌ ដែលខ្លួនចាំហើយផង
ID: 636854735366773501
ទៅកាន់ទំព័រ៖