ព្រះត្រៃបិដក ភាគ ៤៨
ជាអ្នកយល់អត្ថ យល់ធម៌ ហើយប្រតិបត្តិធម៌ សមគួរតាមធម៌ផង ១ ជាអ្នកមិនមានសំដីពីរោះ ១។បេ។ ជាអ្នកមិនសំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ទាំង ៣ យ៉ាងនេះ គួរដល់ខ្លួនឯង តែមិនគួរដល់ពួកជនដទៃឡើយ។
[៩០] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ ដោយធម៌ ៣ យ៉ាង គួរដល់ជនដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។ ៣ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនចុះចិត្តក្នុងកងកុសលធម៌ ដោយឆាប់ផង ជាអ្នកចាំកងធម៌ ដែលខ្លួនស្ដាប់ហើយផង តែជាអ្នកមិនរំពឹងនូវសេចក្ដីនៃកងធម៌ ដែលខ្លួនចាំហើយផង យល់អត្ថ យល់ធម៌ ហើយមិនប្រតិបត្តិធម៌ សមគួរតាមធម៌ផង ១ ជាអ្នកមានសំដីពីរោះ ១។បេ។ ជាវាចាបំភ្លឺនូវសេចក្ដីឲ្យអ្នកដទៃដឹងច្បាស់ ១ ជាអ្នកសំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ ដោយធម៌ ៣ យ៉ាងនេះ គួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។
[៩១] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ពីរ យ៉ាង គួរដល់ខ្លួនឯង តែមិនគួរដល់ពួកជនដទៃឡើយ។ ២ យ៉ាង តើដូចម្ដេចខ្លះ។
ID: 636854735640259143
ទៅកាន់ទំព័រ៖