ព្រះត្រៃបិដក ភាគ ៤៨
ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនទាន់ចុះចិត្តក្នុងកុសលធម៌ដោយឆាប់ផង ជាអ្នកចាំកងធម៌ ដែលខ្លួនស្ដាប់ហើយផង រំពឹងសេចក្ដីនៃកងធម៌ ដែលខ្លួនចាំហើយផង យល់អត្ថ យល់ធម៌ ហើយប្រតិបត្តិធម៌សមគួរតាមធម៌ផង ១ ជាអ្នកមិនមានសំដីពីរោះ។បេ។ ផង ជាអ្នកមិនសំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ទាំងពីរយ៉ាងនេះ គួរដល់ខ្លួនឯង តែមិនគួរដល់ពួកជនដទៃឡើយ។
[៩២] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ពីរយ៉ាង គួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។ ២ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនទាន់ចុះចិត្តក្នុងកងកុសលធម៌ ដោយឆាប់ផង មិនចាំកងធម៌ដែលខ្លួនស្ដាប់ហើយផង មិនបានរំពឹងសេចក្ដីនៃកងធម៌ ដែលខ្លួនចាំហើយផង យល់អត្ថ យល់ធម៌ ហើយមិនប្រតិបត្តិធម៌សមគួរតាមធម៌ផង ១ ជាអ្នកមានសំដីពីរោះ
ID: 636854735845060857
ទៅកាន់ទំព័រ៖