ព្រះត្រៃបិដក ភាគ ៤៨
មានសំឡេងពីរោះ ប្រកបដោយវាចារបស់អ្នកក្រុង ជាវាចាក្បោះក្បាយ មិនរអាក់រអួល ជាវាចាបំភ្លឺសេចក្ដីឲ្យអ្នកដទៃដឹងច្បាស់ផង ជាអ្នកពន្យល់ ណែនាំ ពួកសព្រហ្មចារី ឲ្យជឿជាក់ ក្នុងកុសលធម៌ ឲ្យរីករាយ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ទាំងពីរយ៉ាងនេះ គួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។
[៩៣] ម្នាលភិក្ខុទាំងឡាយ ធម៌៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីសាបសូន្យ ដល់សេក្ខភិក្ខុ។ ៨យ៉ាង តើដូចម្ដេចខ្លះ។ គឺ សេចក្ដីត្រេកអរ ក្នុងការងារ ១ សេចក្ដីត្រេកអរ ក្នុងតិរច្ឆានកថា ១ សេចក្ដីត្រេកអរក្នុងការដេក ១ សេចក្ដីត្រេកអរក្នុងពួក ១ សេចក្ដីមិនគ្រប់គ្រងទ្វារក្នុងពួកឥន្រ្ទិយ ១ សេចក្ដីមិនស្គាល់ប្រមាណក្នុងភោជន ១ សេចក្ដីត្រេកអរក្នុងការជាប់ជំពាក់
(១) ១ សេចក្ដីត្រេកអរក្នុងធម៌ជាគ្រឿងយឺតយូរ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីសាបសូន្យ ដល់សេក្ខភិក្ខុ។
(១) ធម៌សម្រាប់ជាប់ជំពាក់ មាន៥យ៉ាងគឺ សវនសំសគ្គៈ ជាប់ជំពាក់ដោយការឮសំឡេង ១ ទស្សនសំសគ្គៈ ជាប់ជំពាក់ដោយការឃើញរូប ១ សមុល្លាបសំសគ្គៈ ជាប់ជំពាក់ដោយពាក្យសំដី ១ សម្ភោគសំសគ្គៈ ជាប់ជំពាក់ដោយការប្រើរបស់ភិក្ខុ-ភិក្ខុនី ១ កាយសំសគ្គៈ ជាប់ជំពាក់ដោយកាយសម្ផស្ស ១។ អដ្ឋកថា មជ្ឈិមនិកាយ មូលបណ្ណាសក ត្រង់រថវនីតសូត្រ។
ID: 636854736162078990
ទៅកាន់ទំព័រ៖