ព្រះត្រៃបិដក ភាគ ៤៨

 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អំពើ​ដែល​ភិក្ខុ​ធ្វើរួចហើយ​ ​ក៏​មាន​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ធ្វើអំពើ​ ​(​នោះ​)​ ​រួចហើយ​ ​តែ​កាលដែល​អាត្មាអញ​ ​ធ្វើអំពើ​នោះ​ ​រាងកាយ​លំបាក​ហើយ​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​ដេក​សិន​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ ​មិន​ផ្គង​ព្យាយាម​ ​ដើម្បីឲ្យ​ដល់​នូវ​គុណ​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បីឲ្យ​ដឹង​នូវ​គុណ​ ​ដែល​ខ្លួន​មិនទាន់​បានដឹង​ ​ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​ ​នូវ​គុណ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ ​ច្បាស់លាស់​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​កុសី​ត​វត្ថុ​ ​ទី២​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ផ្លូវ​ដែល​ភិក្ខុ​គួរ​ដើរទៅ​ ​ក៏​មាន​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ផ្លូវ​ដែល​អាត្មាអញ​ ​គួរ​ដើរទៅ​ ​គង់​នឹង​មាន​ ​តែថា​ ​កាលបើ​អាត្មាអញ​ ​ដើរទៅ​កាន់​ផ្លូវ​ ​(​នោះ​ហើយ​)​ ​រាងកាយ​នឹង​លំបាក​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ដេក​សិន​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ ​មិន​ផ្គង​ព្យាយាម​ ​ដើម្បីឲ្យ​ដល់​នូវ​គុណ​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បីឲ្យ​ដឹង​នូវ​គុណ​ ​ដែល​ខ្លួន​មិនទាន់​បានដឹង​ ​ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវ​គុណ​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ច្បាស់លាស់​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​កុសី​ត​វត្ថុ​ ​ទី៣​។​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636854736555741506
ទៅកាន់ទំព័រ៖