ព្រះត្រៃបិដក ភាគ ៤៨

 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​កាល​ភិក្ខុ​ត្រាច់​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​ក៏បាន​នូវ​ភោជន​ថោកទាប​ ​ឬ​ថ្លៃថ្លា​ ​ល្មម​ ​១​ ​ចំអែត​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាល​អាត្មាអញ​ត្រាច់​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​ហើយ​បាន​ភោជន​ថោកទាប​ ​ឬ​ថ្លៃថ្លា​ ​ល្មម​ ​១​ ​ចំអែត​ដែរ​ ​អាត្មាអញ​នោះ​ ​មាន​កាយ​ធ្ងន់​ ​ដូច​សណ្ដែករាជមាស​ទទឹក​ ​មិន​គួរ​ដល់​សមណ​កម្ម​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ដេក​សិន​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ ​មិន​ផ្គង​ព្យាយាម​ឡើយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​កុសី​ត​វត្ថុ​ ​ទី៦​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មាន​អាពាធ​តិចតួច​កើតឡើង​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មាន​អាពាធ​តិចតួច​នេះ​កើតឡើង​ហើយ​ ​គួរតែ​ដេក​សិន​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ដេក​សិន​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ ​មិន​ផ្គង​ព្យាយាម​ឡើយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​កុសី​ត​វត្ថុ​ ​ទី៧​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ចេញ​ចាក​ជម្ងឺ​ ​ទើបតែ​ស្បើយ​ជម្ងឺ​ថ្មី​ៗ​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ចេញ​ចាក​ជម្ងឺ​ ​ទើបតែ​ស្បើយ​ជម្ងឺ​ថ្មី​ ​ៗ​ ​អាត្មាអញ​នោះ​ ​មាន​រាងកាយ​ថមថយ​កំឡាំង​ ​
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636854737064290593
ទៅកាន់ទំព័រ៖