ព្រះត្រៃបិដក ភាគ ៤៨

 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អំពើ​ដែល​ភិក្ខុ​ធ្វើរួចហើយ​ ​ក៏​មាន​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ធ្វើអំពើ​រួចហើយ​ ​តែថា​ ​កាល​អាត្មាអញ​ ​ធ្វើអំពើ​ ​(​នោះ​)​ ​មិន​អាច​នឹង​ធ្វើ​ពុទ្ធសាសនា​ឲ្យ​តាំងនៅ​ក្នុងចិត្ត​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​ផ្គង​ព្យាយាម​ ​ដើម្បីឲ្យ​ដល់​នូវ​គុណ​ ​ដែល​អាត្មាអញ​មិនទាន់​បាន​ដល់​ ​ដើម្បីឲ្យ​ដឹង​នូវ​គុណ​ ​ដែល​ខ្លួន​មិនទាន់​បានដឹង​ ​ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវ​គុណ​ ​ដែល​អាត្មាអញ​ ​មិនទាន់​បាន​ធ្វើឲ្យ​ច្បាស់លាស់​ ​ភិក្ខុ​នោះ​ ​ក៏​ផ្គង​ព្យាយាម​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អា​រព្ភ​វត្ថុ​ ​ទី២​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ផ្លូវ​ដែល​ភិក្ខុ​គួរ​ដើរទៅ​ ​ក៏​មាន​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ផ្លូវ​ដែល​អាត្មាអញ​ ​គួរ​ដើរទៅ​ ​គង់​នឹង​មាន​ ​តែថា​ ​អាត្មាអញ​ដើរទៅ​កាន់​ផ្លូវ​ ​(​នោះ​)​ ​មិន​ងាយ​នឹង​ធ្វើ​ពុទ្ធសាសនា​ឲ្យ​តាំងនៅ​ក្នុងចិត្ត​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​ផ្គង​ព្យាយាម​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អា​រព្ភ​វត្ថុ​ ​ទី៣​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ផ្លូវ​ដែល​ភិក្ខុ​ដើរទៅ​ហើយ​ ​ក៏​មាន​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ដើរទៅ​កាន់​ផ្លូវ​ហើយ​ ​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636854737616492177
ទៅកាន់ទំព័រ៖