ព្រះត្រៃបិដក ភាគ ៤៨

​តែថា​ ​កាលណា​អាត្មាអញ​ ​ដើរទៅ​កាន់​ផ្លូវ​ ​មិន​អាច​ធ្វើ​ពុទ្ធសាសនា​ឲ្យ​តាំងនៅ​ក្នុងចិត្ត​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​ផ្គង​ព្យាយាម​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អា​រព្ភ​វត្ថុ​ ​ទី៤​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​កាល​ភិក្ខុ​ត្រាច់​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​ក៏​មិនបាន​នូវ​ភោជន​ថោកទាប​ ​ឬ​ថ្លៃថ្លា​ ​ល្មម​ ​១​ ​ចំអែត​ទេ​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាល​អាត្មាអញ​ត្រាច់​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​ក៏​មិនបាន​នូវ​ភោជន​ថោកទាប​ ​ឬ​ថ្លៃថ្លា​ ​ល្មម​ ​១​ ​ចំអែត​ឡើយ​ ​អាត្មាអញ​នោះ​ ​មាន​រាងកាយ​ស្រាល​ ​គួរ​ដល់​សមណ​កម្ម​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​ផ្គង​ព្យាយាម​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អា​រព្ភ​វត្ថុ​ ​ទី៥​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​កាល​ភិក្ខុ​ត្រាច់​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​ក៏បាន​នូវ​ភោជន​ថោកទាប​ ​ឬ​ថ្លៃថ្លា​ ​ល្មម​ ​១​ ​ចំអែត​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាល​អាត្មាអញ​ ​ត្រាច់​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​ក៏បាន​នូវ​ភោជន​ថោកទាប​ ​ឬ​ថ្លៃថ្លា​ ​ល្មម​ ​១​ ​ចំអែត​ហើយ​ ​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636854737850325552
ទៅកាន់ទំព័រ៖