ព្រះត្រៃបិដក ភាគ ៤៨

​អាត្មាអញ​នោះ​ ​មាន​រាងកាយ​ស្រាល​ ​គួរ​ដល់​សមណ​កម្ម​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​ផ្គង​ព្យាយាម​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អា​រព្ភ​វត្ថុ​ ​ទី៦​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មាន​អាពាធ​តិចតួច​កើតឡើង​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កើត​អាពាធ​តិចតួច​នេះ​ហើយ​ ​អាពាធ​ចំរើន​ ​ដល់​អាត្មាអញ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ជាហេតុ​តែង​មាន​ជា​ធម្មតា​ទេ​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​ផ្គង​ព្យាយាម​ឲ្យបាន​មុន​សិន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អា​រព្ភ​វត្ថុ​ ​ទី៧​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ចេញ​ចាក​ជម្ងឺ​ ​ទើបតែ​ស្បើយ​ជម្ងឺ​ថ្មី​ ​ៗ​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ចេញ​ចាក​ជម្ងឺ​ ​ទើបតែ​ស្បើយ​ជម្ងឺ​ថ្មី​ ​ៗ​ ​អាពាធ​របស់​អាត្មាអញ​ ​រើ​ឡើងវិញ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ជាហេតុ​តែង​មាន​ជា​ធម្មតា​ទេ​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​ផ្គង​ព្យាយាម​ឲ្យបាន​មុន​ ​ដើម្បីឲ្យ​ដល់​នូវ​គុណ​ដែល​អាត្មាអញ​មិនទាន់​បាន​ដល់​ ​ដើម្បីឲ្យ​ដឹង​នូវ​គុណ​ ​ដែល​អាត្មាអញ​មិនទាន់​បានដឹង​ ​ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវ​គុណ​ ​ដែល​អាត្មាអញ​មិនទាន់​បាន​ធ្វើឲ្យ​ច្បាស់លាស់​សិន​ ​ភិក្ខុ​នោះ​ ​ក៏​ផ្គង​ព្យាយាម​ ​ដើម្បីឲ្យ​ដល់​នូវ​គុណ​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 636854738135171844
ទៅកាន់ទំព័រ៖