ព្រះត្រៃបិដក ភាគ ៤៨

ដើម្បីឲ្យ​ដឹង​នូវ​គុណ​ដែល​ខ្លួន​មិនទាន់​បានដឹង​ ​ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវ​គុណ​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ច្បាស់លាស់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អា​រព្ភ​វត្ថុ​ ​ទី៨​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​អា​រព្ភ​វត្ថុ​ ​ទាំង​ ​៨​ ​យ៉ាង​។​

​ចប់​ ​យមក​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​ក្នុង​យមក​វគ្គ​នោះ​គឺ​


​និយាយ​ពី​ភិក្ខុ​បរិបូរ​ដោយ​អង្គ​ ​ពីរ​លើក​ ​សម្បទា​ ​១​ ​ភិក្ខុ​ចំរើន​មរណស្សតិ​ ​ដទៃទៀត​ ​១​ ​សេចក្ដីប្រាថ្នា​លាភ​ ​១​ ​គួរ​ដល់​ខ្លួន​ ​និង​អ្នកដទៃ​ ​១​ ​សេចក្ដី​សាបសូន្យ​ ​របស់​សេក្ខ​ភិក្ខុ​ ​១​ ​កុសី​ត​វត្ថុ​ ​១​ ​អា​រព្ភ​វត្ថុ​ ​១​។​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636854738363914927
ទៅកាន់ទំព័រ៖