ព្រះត្រៃបិដក ភាគ ៤៨
សតិវគ្គ
[៩៧] ម្នាលភិក្ខុទាំងឡាយ កាលបើសតិ និងសម្បជញ្ញៈ មិនមាន ហិរិ និងឱត្តប្បៈ របស់បុគ្គលវិបត្តិចាកសតិ និងសម្បជញ្ញៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើហិរិ និងឱត្តប្បៈ មិនមាន ឥន្រ្ទិយសំវរៈ របស់បុគ្គលវិបត្តិចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើឥន្រ្ទិយសំវរៈ មិនមាន សីលរបស់បុគ្គលវិបត្តិចាកឥន្រ្ទិយសំវរៈ ឈ្មោះថា មានឧបនិស្ស័យ សាបសូន្យ កាលបើសីល មិនមាន សម្មាសមាធិ របស់បុគ្គលវិបត្តិចាកសីល ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើ សម្មាសមាធិ មិនមាន យថាភូតញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកសម្មាសមាធិ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើយថាភូតញ្ញាណទស្សនៈ មិនមាន និព្វិទាវិរាគៈ របស់បុគ្គលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើនិព្វិទាវិរាគៈ មិនមាន វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកនិព្វិទាវិរាគៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ។ ម្នាលភិក្ខុទាំងឡាយ ដើមឈើ ដែលមិនមានមែក និងស្លឹកហើយ ក្រមរឈើនោះក្ដី មិនដល់នូវការពេញលេញទេ សម្បក ស្រាយក្ដី ខ្លឹមក្ដី ក៏មិនដល់នូវការពេញលេញ មានឧបមាយ៉ាងណាមិញ
ID: 636854738593108036
ទៅកាន់ទំព័រ៖