ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ កាលបើសតិ និងសម្បជញ្ញៈ មិនមាន ហិរិ និងឱត្តប្បៈ របស់បុគ្គលវិបត្តិចាកសតិ និងសម្បជញ្ញៈ ឈ្មោះថា មានឧបនិស្ស័យ សាបសូន្យ កាលបើហិរិ និងឱត្តប្បៈ មិនមាន (ឥន្រ្ទិយសំវរៈ) របស់បុគ្គលវិបត្តិចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ។បេ។ វិមុត្តិញ្ញាណទស្សនៈ មានឧបមេយ្យយ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើសតិ និងសម្បជញ្ញៈ មាន ហិរិ និងឱត្តប្បៈ របស់បុគ្គលបរិបូណ៌ដោយសតិ និងសម្បជញ្ញៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើហិរិ និងឱត្តប្បៈ មាន ឥន្រ្ទិយសំវរៈ របស់បុគ្គលបរិបូណ៌ដោយហិរិ និងឱត្តប្បៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើឥន្រ្ទិយសំវរៈមាន សីលរបស់បុគ្គលបរិបូណ៌ដោយឥន្រ្ទិយសំវរៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើសីលមាន សម្មាសមាធិរបស់បុគ្គលបរិបូណ៌ដោយសីល ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើសម្មាសមាធិ មាន យថាភូតញ្ញាណទស្សនៈ របស់បុគ្គលបរិបូណ៌ដោយសម្មាសមាធិ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើយថាភូតញ្ញាណទស្សនៈមាន និព្វិទាវិរាគៈ របស់បុគ្គលបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើនិព្វិទាវិរាគៈ មាន វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលបរិបូណ៌ដោយនិព្វិទាវិរាគៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌។
ID: 636854738763347774
ទៅកាន់ទំព័រ៖