ព្រះត្រៃបិដក ភាគ ៤៨
លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបណ្ដេញនូវបុគ្គលនេះចេញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបណ្ដេញនូវបុគ្គលនេះចេញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល (នោះ) ជាបុគ្គលគួរបណ្ដេញចេញ បុគ្គលដូចជាកូននៃបុគ្គលដទៃ រមែងបៀតបៀនបានទេដឹង ម្នាលភិក្ខុទាំងឡាយ ការឈានទៅមុខ និងថយក្រោយ ការមើលទួទៅ មើលផ្សេងៗ ការបត់អវយវៈចូល ការលាអវយវៈចេញ ការទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ របស់បុគ្គលពួកខ្លះក្នុងសាសនានេះ ប្រាកដដូច្នោះ ដូចដំណើរនៃពួកភិក្ខុដ៏ចំរើនដទៃ ពួកភិក្ខុមិនឃើញនូវអាបត្ដិរបស់ភិក្ខុនោះ លុះកាលណាពួកភិក្ខុ ឃើញនូវអាបត្ដិ ភិក្ខុនោះ ក៏ដឹងនូវភិក្ខុនោះយ៉ាងនេះថា ភិក្ខុនេះជាអ្នកប្រទូស្ដដល់សមណៈ ដូចជាសំដី ឬអង្កាមក្នុងសមណៈ ជាសម្រាមក្នុងសមណៈ លុះពួកភិក្ខុដឹងច្បាស់នូវភិក្ខុនោះ ដូច្នេះហើយ ក៏ធ្វើឲ្យវិនាស ទៅខាងក្រៅ (ជំនុំសង្ឃ)។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អ្នកកុំប្រទូស្តភិក្ខុល្អទាំងឡាយឯទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងស្មៅដែលបង្ខូចស្រូវ
ID: 636854619387019838
ទៅកាន់ទំព័រ៖