ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដើមឈើ​ ​ដែល​បរិបូណ៌​ដោយ​មែក​ ​និង​ស្លឹក​ហើយ​ ​ក្រមរ​ឈើ​នោះ​ ​ក៏​ដល់​នូវ​ការ​ពេញលេញ​ ​សម្បក​ក្ដី​ ​ស្រាយ​ក្ដី​ ​ខ្លឹម​ក្ដី​ ​(​របស់​ឈើ​នោះ​)​ ​ក៏​ដល់​នូវ​ការ​ពេញលេញ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សតិ​ ​និង​សម្បជញ្ញៈ​ ​មាន​ ​ហិរិ​ ​និង​ឱត្តប្បៈ​ ​របស់​បុគ្គល​បរិបូណ៌​ដោយ​សតិ​ ​និង​សម្បជញ្ញៈ​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​បរិបូណ៌​ ​កាលបើ​ហិរិ​ ​និង​ឱត្តប្បៈ​ ​មាន​ ​(​ឥន្រ្ទិយ​សំវរៈ​)​ ​របស់​បុគ្គល​បរិបូណ៌​ដោយ​ហិរិ​ ​និង​ឱត្តប្បៈ​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​បរិបូណ៌​។​បេ​។​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​
 [​៩៨​]​ ​គ្រានោះ​ ​ព្រះ​បុ​ណ្ណិ​យៈ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​បុ​ណ្ណិ​យៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​សួរ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុអ្វី​ ​បច្ច័យ​អ្វី​ ​បាន​ជា​ក្នុង​កាល​ខ្លះ​ ​ព្រះ​តថាគត​ទ្រង់​សំដែង​ធម្មទេសនា​ ​ក្នុង​កាល​ខ្លះ​ ​ក៏​មិន​សំដែង​។​ ​ព្រះអង្គ​ត្រាស់​តប​ថា​ ​ម្នាល​បុ​ណ្ណិ​យៈ​ ​ភិក្ខុ​មាន​សទ្ធា​ហើយ​ ​តែ​មិន​ចូល​មករ​ក​ទេ​ ​តថាគត​ក៏​មិនទាន់​សំដែង​ធម្មទេសនា​ ​ម្នាល​បុ​ណ្ណិ​យៈ​ ​កាលបើ​ភិក្ខុ​មាន​សទ្ធា​ផង​ ​បាន​ចូល​មករ​ក​ផង​ ​យ៉ាងនេះ​ ​ទើប​តថាគត​សំដែង​ធម្មទេសនា​ ​
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 636854738972139716
ទៅកាន់ទំព័រ៖