ព្រះត្រៃបិដក ភាគ ៤៨

ម្នាល​បុ​ណ្ណិ​យៈ​ ​ភិក្ខុ​មាន​សទ្ធា​ផង​ ​បាន​ចូល​មករ​ក​ផង​ ​តែ​មិនបាន​ចូល​មក​អង្គុយ​ជិត​។​បេ​។​ ​បាន​ចូល​មក​អង្គុយ​ជិត​ហើយ​ ​តែ​មិនបាន​សាកសួរ​ ​បាន​សាកសួរ​ហើយ​ ​តែ​មិនបាន​ផ្ទៀងត្រចៀក​ស្ដាប់ធម៌​ ​ផ្ទៀងត្រចៀក​ស្ដាប់​ហើយ​ ​តែ​មិន​ស្ដាប់​ឲ្យ​ចាំធម៌​ ​ស្ដាប់​ចាំធម៌​ហើយ​ ​តែ​មិន​ពិចារណា​នូវ​សេចក្ដី​នៃ​ធម៌​ ​ដែល​ខ្លួន​ចងចាំ​ហើយ​ ​ពិចារណា​នូវ​សេចក្ដី​នៃ​ធម៌​ ​ដែល​ខ្លួន​ចងចាំ​ហើយ​ ​តែ​មិនដឹង​នូវ​អត្ថ​ ​មិនដឹង​នូវ​ធម៌​ ​ហើយ​ប្រតិ​បតិ្ត​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ទេ​ ​តថាគត​ ​ក៏​មិន​សំដែង​ធម្មទេសនា​ឡើយ​។​ ​ម្នាល​បុ​ណ្ណិ​យៈ​ ​កាលបើ​ភិក្ខុ​មាន​សទ្ធា​ផង​ ​បាន​ចូល​មករ​ក​ផង​ ​បាន​ចូល​មក​អង្គុយ​ជិត​ផង​ ​បាន​សាកសួរ​ផង​ ​បាន​ផ្ទៀងត្រចៀក​ស្ដាប់ធម៌​ផង​ ​ស្ដាប់​ឲ្យ​ចាំធម៌​ផង​ ​ពិចារណា​នូវ​សេចក្ដី​នៃ​ធម៌​ដែល​ខ្លួន​ចងចាំ​ផង​ ​ដឹង​នូវ​អត្ថ​ ​ដឹង​នូវ​ធម៌​ ​ហើយ​ប្រតិ​បតិ្ត​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​យ៉ាងនេះ​ ​ទើប​តថាគត​ ​សំដែង​ធម្មទេសនា​។​ ​ម្នាល​បុ​ណ្ណិ​យៈ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​(​៨យ៉ាង​)​ ​នេះឯង​ ​ទើប​តថាគត​ ​សំដែង​នូវ​ធម្មទេសនា​យ៉ាង​ច្បាស់លាស់​។​
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 636854739163490660
ទៅកាន់ទំព័រ៖