ព្រះត្រៃបិដក ភាគ ៤៨

​ធម៌​ទាំងអស់​មាន​អ្វី​ជា​អធិបតី​ ​ធម៌​ទាំងអស់​មាន​អ្វី​ជា​វិសេស​ ​ធម៌​ទាំងអស់​មាន​អ្វី​ជា​ខ្លឹម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួ​ក​បរិ​ព្វា​ជ​ក​អន្យ​តិរិ្ថយ​ ​សួរ​យ៉ាងនេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដោះស្រាយ​ ​ដល់​បរិ​ព្វា​ជ​ក​អន្យ​តិរិ្ថយ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ធម៌​ទាំងអស់​ ​មាន​ឆន្ទៈ​ជា​មូល​ ​ធម៌​ទាំងអស់​ ​កើតអំពី​មនសិ​កា​រៈ​ ​ធម៌​ទាំងអស់​ ​ប្រជុំ​កើតអំពី​ផស្សៈ​ ​ធម៌​ទាំងអស់​ ​ប្រជុំ​ចុះ​ក្នុង​វេទនា​ ​ធម៌​ទាំងអស់​ ​មាន​សមាធិ​ជា​ប្រធាន​ ​ធម៌​ទាំងអស់​ ​មានសតិ​ជា​អធិបតី​ ​ធម៌​ទាំងអស់​ ​មាន​បញ្ញា​ជា​វិសេស​ ​ធម៌​ទាំងអស់​ ​មាន​វិមុត្តិ​ជា​ខ្លឹម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួ​ក​បរិ​ព្វា​ជ​ក​អន្យ​តិរិ្ថយ​ ​សួរ​យ៉ាងនេះ​ហើយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដោះស្រាយ​ ​ដល់​បរិ​ព្វា​ជ​ក​អន្យ​តិរិ្ថយ​ទាំងនោះ​ ​យ៉ាងនេះ​ឯង​។​
 [​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ប្រកបដោយ​អង្គ​ ​៨ប្រការ​ ​រមែង​វិនាស​ឆាប់​ ​មិន​តាំងនៅ​យូរ​ឡើយ​។​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​តើ​ដូចម្ដេច​។​ ​គឺ​ប្រហារ​នូវ​បុគ្គល​ដែល​មិន​ប្រហារ​តប​ ​[​បុគ្គល​ដែល​មិន​ចងពៀរ​នឹង​ខ្លួន​ ​សម្បូណ៌​ដោយ​គុណធម៌​ ​មនុស្សចាស់​ ​កូនក្មេង​តូច​។​ ​អដ្ឋកថា​។​]​ ​១​ ​កាន់​យក​ទ្រព្យរបស់​គេ​ ​មិន​ឲ្យ​មាន​សេសសល់​ ​១​ ​នាំ​យក​ស្រ្ដី​ ​១​ ​ប្រទូស្ដ​នឹង​ក្មេង​ស្រ្ដី​ ​១​ ​ប្លន់​បព្វជិត​ ​១​ ​ប្លន់​ព្រះរាជ​ឃ្លាំង​ ​១​ ​ធ្វើ​ចោរកម្ម​ក្នុង​ទី​ជិត​ ​(​ស្រុក​ ​ឬ​និគម​ ​រាជធានី​ជាដើម​)​ ​១​ ​ជា​អ្នក​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​កប់​ទ្រព្យ​ទុក​ ​(​ក្នុង​ទក្ខិណេយ្យ​បុគ្គល​)​ ​១​។​ ​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636854739565523655
ទៅកាន់ទំព័រ៖