ព្រះត្រៃបិដក ភាគ ៤៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​នេះឯង​ ​រមែង​វិនាស​ឆាប់​ ​មិន​តាំងនៅ​យូរ​ឡើយ​។​
 [​១០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​រមែង​មិន​វិនាស​ឆាប់​ ​ជា​អ្នក​តាំងនៅ​យូរ​បាន​។​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​មិន​ប្រហារ​នូវ​បុគ្គល​ដែល​មិន​ប្រហារ​តប​ ​១​ ​មិន​កាន់​យក​ទ្រព្យរបស់​គេ​ ​មិន​ឲ្យ​មាន​សេសសល់​ ​១​ ​មិន​នាំ​យក​ស្រ្ដី​ ​១​ ​មិន​ប្រទូស្ដ​ក្មេង​ស្រ្ដី​ ​១​ ​មិន​ប្លន់​បព្វជិត១​ ​មិន​ប្លន់​ព្រះរាជ​ឃ្លាំង​ ​១​ ​មិន​ធ្វើ​ចោរកម្ម​ក្នុង​ទី​ជិត​ ​១​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​កប់​ទ្រព្យ​ទុក​ ​(​ក្នុង​ទក្ខិណេយ្យ​បុគ្គល​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​នេះឯង​ ​រមែង​មិន​វិនាស​ឆាប់​ ​ជា​អ្នក​តាំងនៅ​យូរ​បាន​។​
 [​១០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​សមណៈ​ ​(​អ្នក​ស្ងប់​រម្ងាប់​)​ ​នេះ​ ​ជា​ឈ្មោះ​របស់​តថាគត​ ​ជា​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ព្រាហ្មណ៍​ ​(​អ្នក​បន្សាត់​បង់​នូវ​បាប​)​ ​នេះ​ ​ជា​ឈ្មោះ​របស់​តថាគត​ ​ជា​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​វេទគូ​ ​(​អ្នកចេះ​ចប់​ត្រៃវេទ​)​ ​នេះ​ ​ជា​ឈ្មោះ​របស់​តថាគត​ ​ជា​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ភិ​សក្កៈ​ ​(​គ្រូពេទ្យ​វះកាត់​)​ ​នេះ​ ​ជា​ឈ្មោះ​របស់​តថាគត​ ​ជា​អរហន្ដ​សម្មាសម្ពុទ្ធ​ ​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់
ID: 636854739801247138
ទៅកាន់ទំព័រ៖